តើកាត់មុំឆ្អឹងថ្គាមនៅទីណាសុវត្ថិភាព?
ជាមន្ទីរពេទ្យជំនាញខាងវះកាត់កែសម្ផស្សមានប្រិយភាពជួរមុខនាពេលសព្វថ្ងៃ, ជាកន្លែង
អនុវត្តសម្រេចជោគជ័យនូវបណ្តាកងរណីវះកាត់ជឿនលឿនបំផុត, មន្ទីរពេទ្យកែសម្ផស្សង៉ុកភូជាទីប្រជុំកងជួរវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងវិស័យវះកាត់កែសម្ផស្ស នាំមកជូនអតិថិជននូវលទ្ធផលកែសម្ផស្សកាត់មុំឆ្អឹងថ្គាម, នាំមកនូវផ្ទៃមុខ V-line ស្រឡះ, ទន់ល្មើយធម្មជាតិ។
ជាមួយប្រព័ន្ធមូលដ្ឋានសម្ភារៈងាយស្រួល, បំពាក់ដោយឧបករណ៍ទំនើប, ឬកពារបម្រើការស្ទាត់ជំនាញ ហើយអនុវត្តដំណើរការកែសម្ផស្សតាមស្តង់ដារនៃក្រសួងសុខាភិបាល, ដូច្នេះហើយ បណ្តាករណីវះកាត់ទាំងអស់នៅមន្ទីរពេទ្យកែសម្ផស្សង៉ុកភូ តែងតែធានានាំមកជូនអតិថិជននូវលទ្ធផលកែសម្ផស្សដូចក្តីប្រាថ្នា។ មកកាន់មន្ទីរពេទ្យកែសម្ផស្សង៉ុកភូ មិត្រនឹងបានសាកល្បងនូវបណ្តាបច្ចេកវិទ្យាកែសម្ផស្សថ្មី ហើយបានថែទាំសុខភាពក្រោយពេលវះកាត់ដោយអស់ពីចិត្តយ៉ាងហ្មត់ចត់ ជួយអតិថិជនមានអារម្មណ៍ថាស្រួលបំផុតនិងងាយស្រួលបំផុតពេលកែសម្ផស្ស។
កាត់មុំឆ្អឹងថ្គាមតើឈឺដែរអត់? រយៈពេលប៉ុន្មានទើបបាត់ហើម?
មានអតិថិជនជាច្រើនរូបបារម្ភអំពីការវះកាត់កាត់មុំឆ្អឹងថ្គាមយ៉ាងស្មុគស្មាញនិងឈឺចាប់ តែការពិតប្រការនេះពុំត្រូវទាំងស្រុង។ បន្ទាប់ពីវះកាត់កាត់មុំឆ្អឹងថ្គាម, អតិថិជនមានអារម្មណ៍ថាឈឺ តែឈឹតិចៗ គឺក្នុងកម្រិតអាចស៊ូទាំបាន។
ក្រៅពីនេះ, បាតុភាពឈឺហើមស្វាយតំបន់មុខ កើតមានបន្ទាប់ពីវះកាត់នឹងឆាប់បានកាត់បន្ថយជាបណ្តើរៗ ឆ្លងតាមរាល់ថ្ងៃ ហើយក្រោយពេលពី៥-៧ថ្ងៃនឹងបាត់អស់រលីង។ មានករណីមួយចំនួនមានអារម្មណ៍ថាស្ពឹកថ្គាមក្រោម ដោយសារភ្ញាក់ធម្មតានៃរាងកាយពេលមានការប៉ះពាល់ពីខាងក្រៅ។ មិត្រកុំបារម្ភពេកទេ បើសិនជួបប្រទះនូវស្ថានភាពនេះក្នុងដំណាក់កាលជាសះ, បាតុភាពនេះ នឹងបាត់ជាបណ្តើរៗ។
ថែទាំយ៉ាងដូចម្តេចបន្ទាប់ពីកាត់មុំឆ្អឹងថ្គាម?
ដំណាក់កាលថែទាំក្នុង១ខែដំបូងបន្ទាប់ពីវះកាត់កាត់មុំឆ្អឹងថ្គាមពិតជាសំខាន់ណាស់, ជះផលប៉ះពាល់ផ្ទាល់ដល់លទ្ធផលនិងពេលវេលាជាសះឆាប់ឬយឺតរបស់អតិថិជន។ ត្រូវធានាក្រអូងនៃមាត់ជ្រះស្អាតជានិច្ច ពិសេសគឺតំបន់ទើបនឹងអនុវត្តនូវការវះកាត់កាត់មុំឆ្អឹងថ្គាម។ ក្នុងរយៈពេលនេះ, ដាច់ខាតអត់ប្រើច្រាស់ដុសធ្មេញប្រភេទរឹង គួរតែប្រើបណ្តាប្រភេទទឹកខ្ពុលមាត់ជំនួសវិញ។
ប៉ុន្មានថ្ងៃដំបូង, ថ្នេរដេរមិនទាន់ជា អតិថិជនគួរតែលាយទឹកអំបិលឧណ្ហៗសម្រាប់អនាម័យ ជៀសវាងការជ្រាបមេរោគ។ រាល់ថ្ងៃ, អនាម័យក្រអូងមាត់ដោយទឹកអំបិលឧណ្ហៗ ៣ដងបន្ទាប់ពីបរិភោគហើយរួច។
មកពីវះកាត់ប៉ះពាល់ដល់ឆ្អឹងមុំថ្គាម ដូច្នេះហើយនឹងឥទ្ធិពលដល់ការបរិភោគក្នុងខែដំបូងបន្ទាប់ពីវះកាត់, ក្នុង១សប្តាហ៍ដំបូង, មិត្រត្រូវតែបរិភោគនូវរបស់ទន់ៈ បបរ, ទឹកដោះគោ, របស់កិន, សម្លជាដើម ដើម្បីកាត់បន្ថយនូវការទំពាររបស់ថ្គាម។
កាត់មុំឆ្អឹងថ្គាមតើមានគ្រោះថ្នាក់ដែរអត់?
ការវះកាត់មុំឆ្អឹងថ្គាមបង្កើតមុខ V-line មានកម្រិតសុវត្ថិភាពខ្ពស់អាស្រ័យបច្ចេកទេសទំនើប, ជ្រៀតចូលយ៉ាងប្រាកដប្រាដល់តំបន់ឆ្អឹងថ្គាម, អត់ទន្រ្ទានដល់ជាលិកាកោសិកាណាទាំងអស់, ប្រព័ន្ធសរសៃវិញ្ញាណ ពិតជាសុវត្ថិភាពជូនដល់អតិថិជន។
វេជ្ជបណ្ឌិតគ្រាន់តែកម្ចាត់ចោលនូវបំណែកឆ្អឹងថ្គាមបានពិគ្រោះគ្នាមុននេះ ក្នុងរចនាសម្ព័ន្ធឆ្អឹងថ្គាមធានាកម្រិតមួនរបស់ថ្គាម, អត់ឥទ្ធិពលដល់មុខងារបរិភោគ។ ដូច្នេះហើយ, អតិថិជនអាចស្ងប់ចិត្តអំពីស្ថានភាពសុខភាពនិងតួនាទីរបស់ថ្គាមបន្ទាប់ពីវះកាត់រួច។