background

កែតម្កល់ចង្កា Vline នាំមកឲ្យផ្ទៃមុខស្រស់ស្អាត

ដើម្បីជាម្ចាស់ចង្កាខ្សែ Vline ស្អាតដូជធម្មជាតិនៅក្នុងរយៈពេលខ្លីដោយប្រើបច្ចេកទេសតម្កល់ចង្កា Vline កូរ៉េនៅមន្ទីរពេទ្យកែសម្ផស្សង៉ុកភូ។ នេះគឺជាវិធីសាស្រ្តកែសម្ផស្សដែលពេញនិយមបំផុតបច្ចុប្បន្ននេះ ដើម្បីនាំយកនូវភាពទាក់ទាញដល់ស្ត្រី កែសំរួលនូវគុណវិបត្តិ ប្រកបដោយប្រសិទ្ធិភាពរបស់ចង្កាដូចជាចង្កាខ្លី ចង្កាអាក្រក់។ បច្ចេកទេសថ្មីមានកម្រិតទំនើបខ្ពស់នឹងអនុវត្តយ៉ាងឆាប់រហ័ស សុវត្ថិភាព មិនឈឺមិនស្នាម មិនចំណាយពេលវេលាសំរាក និងវិលត្រឡប់ទៅធ្វើការងារយ៉ាងឆាប់រហ័ស។
blog image
ឧទ្ទេសនាម

កម្មសិទ្ធិចង្កាអក្សរ V ស្រស់ធម្មជាតិ តែក្នុងរយៈពេលយ៉ាងខ្លី អាស្រ័យបច្ចេកទេសញាត់ចង្កា V-Line បែបកូរ៉េនៅមន្ទីរពេទ្យកែសម្ផស្សង៉ុកភូ។ នេះគឺវិធីសាស្រ្តកែសម្ផស្សមួយ កំពុងបានពេញនិយមបំផុតនាពេលសព្វថ្ងៃនេះ ដើម្បីនាំមកនូវភាពទាក់ទាញជូនប៉ែកខាងស្អាត, ស្តារ​មកវិញយ៉ាងមានប្រសិទ្ធភាពនូវបណ្តាគុណវិបត្តិរបស់ចង្កាដូចជាចង្កាខ្លី, ចង្កាផត។ បច្ចេក- ទេស​ថ្មី​ជឿនលឿន​ បានអនុវត្តយ៉ាងឆាប់រហ័ស,​ សុវត្ថិភាព, អត់ឈឺ, អត់ស្នាម, អត់បង់ពេលសម្រាកច្រើន, ឆាប់វិលមកកាន់ការងារជាធម្មតាវិញ។

Phương Pháp

ដាក់ចង្កា V-line គឺយ៉ាងដូចម្តេច?

ដាក់ចង្កា V-line គឺបច្ចេកទេសដាក់សារធាតុញាត់ចូលទៅខាងក្នុងនៃចង្កា ឆ្លងតាមផ្លូវភ្នាសរំអិលបបូរមាត់ក្រោម ហើយដាក់នៅមួយកន្លែង ដើម្បីបង្កើតរាងចង្កាអក្សរ V សមគ្នា, តុល្យ​ភាព​ជាមួយផ្ទៃមុខ។ វេជ្ជបណ្ឌិតនឹងប្រើប្រាស់ផ្លូវវះមួយយ៉ាងតូចក្នុងភ្នាសរំអិលនៃបបូរមាត់ក្រោម ហើយបិទជិតដោយចេសដេរកែសម្ផស្ស ដូច្នេះហើយ អត់ទុកនូវស្នាម, សម្រេចបាននូវលទ្ធផលកែសម្ផស្សល្អឥតខ្ចោះ។

ដាក់ចង្កា V-line ប្រើប្រាស់សារធាតុបាននាំចូលផ្ទាល់ពីប្រទេសកូរ៉េ ដូច្នេះ មានកម្រិតឆបយ៉ាងខ្ពស់ជាមួយរាងកាយ, អត់កើតមានបាតុភាពបោះបង់ចោល ដូច្នេះហើយ រក្សាបាននូវលទ្ធផលស្អាតអស់មួយជីវិត, នេះគឺគុណសម្បត្តិយ៉ាងធំ នៃបច្ចេទេសញាត់ចង្កាតាមបច្ចេកវិទ្យាកូរ៉េ

 

Ưu Điểm

បង្កើតរាងចង្កា V-line ស្អាតឥតខ្ចោះ

សារធាតុញាត់ចង្កាបានដាក់យ៉ាងប៉ិនប្រសប់ចូលទៅខាងក្នុងនៃចង្កា, ជួយបង្កើតរាងចង្កាស្អាត​​ធម្មជាតិ, សមគ្នា, ស្តារមកវិញនូវស្ថានភាពចង្កាខ្លី, ចង្កាផតយ៉ាងមានប្រសិទ្ធភាព។

អនុវត្តងាយ, ឆាប់រហ័ស

បច្ចេកទេសអនុវត្តញាត់ចង្កាយ៉ាងងាយ, អនុវត្តយ៉ាងឆាប់រហ័ស, ជាសះយ៉ាងឆាប់, ជួយសំចៃបានពេលវេលាជាអតិបរមាជូនអតិថិជន។

បច្ចេកទេសដាក់ចង្កាសុវត្ថិភាព

ញាត់ចង្កា​V-line នៅមន្ទីរពេទ្យកែសម្ផស្សង៉ុកភូ បានអនុវត្តដោយបណ្តាវេជ្ជបណ្ឌិតដែលមានវិជ្ជាជីវៈ, សារធាតុចង្កាសុវត្ថិភាព ដូច្នេះធានាចង្កាស្អាត ហើយអត់មានការរងរបួសណាមួយ
ឡើយ។

ប្រសិទ្ធភាពរក្សាបានរៀងរហូត

សារធាតុញាត់ចង្កាបាននាំចូលផ្ទាល់ពីបរទេស ហើយស្ថេរភាពជារៀងរហូត ដូច្នេះហើយពេលអនុវត្តញាត់ចង្កា ក៏នឹងរក្សាបាននូវលទ្ធផលជារៀងរហូតដែរ។

 

Chỉ Định

ករណីណាគួរអនុវត្តដាក់ចង្កា V-line ?

  • ករណីចង្កាខ្លី,​ ចង្កាផត។
  • ករណីបានដាក់ចង្កាហើយ តែមិនទាន់សម្រេចបាននូវលទ្ធផលដូចប្រាថ្នា។
  • អនុវត្តសម្រាប់បុរសនិងនារី ដែលបំណងចង់បានរាងចង្កា V-line ។

Quy Trình

ពិនិត្យនិងពិគ្រោះយោបល់

អតិថិជននឹងបានពិនិត្យអំពីរាងចង្កានាពេលបច្ចុប្បន្ន ហើយវិភាគអំពីលក្ខណៈនៃរាងចង្កាដើម្បីពិគ្រោះយោបល់ពីរាងចង្កាថ្មីសមស្របបំផុត។     

ពិនិត្យសុខភាព

អតិថិជនបានពិនិត្យសុខភាពមុនពេលអនុវត្តនូវសេវាកម្ម ដើម្បីធានាឲ្យករណីវះកាត់បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសម្រេចជោគជ័យ។

វាស់គូររាងចង្កា

វេជ្ជបណ្ឌិតនឹងវាស់គូរនូវទំហំចង្កាថ្មី ធ្វើយ៉ាងណាឲ្យសមគ្នាបំផុតជាមួយផ្ទៃមុខ, ដើម្បីកាត់ចិតសារធាតុផ្សាំ ធ្វើយ៉ាងណាឲ្យស្អាតបំផុត។

សម្លាប់មេរោគនិងចាក់ថ្នាំស្ពឹកតំបន់ចង្កា

តំបន់ចង្កាបានសម្លាប់មេរោគយ៉ាងហ្មត់ចត់ ដើម្បីធានាសុវត្ថិភាព ហើយបន្ទាប់មកគឺដំណើរការចាក់ថ្នាំស្ពឹក, ជួយឲ្យអតិថិជនមានអារម្មណ៍ថាធូរស្រាលក្នុងដំណាក់កាលអនុវត្តដាក់ចង្កា V-line ​។

អនុវត្តដាក់ចង្កា V-line

វេជ្ជបណ្ឌិតនឹងអនុវត្តដាក់ចង្កា V-line ​ឆ្លងតាមផ្លូវវះតូចខាងក្នុងនៃភ្នាសរំអិលបបូរមាត់ក្រោម, សារធាតុផ្សាំបានដាក់ចូលយ៉ាងស្រាលៗ ដូច្នេះហើយ បន្ទាប់ពីដាក់ចង្កាហើយរួច, គឺអត់ទុកនូវស្នាមឡើយ។ ក្រោយពេលបង្កើតរាងចង្កាស្អាតដូចប្រាថ្នាហើយ វេជ្ជបណ្ឌិតនឹងបិទជិតស្នាមវះដោយចេសដេរកែសម្ផស្ស។

ថែទាំក្រោយពេលវះកាត់

បន្ទាប់ពីអនុវត្តហើយរួច, អតិថិជនត្រឡប់ទៅផ្ទះប្រកបការងារជាធម្មតា, បង់រុំពី៥-៧ថ្ងៃ។ អតិថិជននឹងបានកងជួរបុគ្គលិកថែទាំអតិថិជន នៃមន្ទីរពេទ្យកែសម្ផស្សង៉ុកភូ ណែនាំរបៀបថែទាំប្រចាំថ្ងៃ ដើម្បីអតិថិជនទទួលបាននូវលទ្ធផលកែសម្ផស្សគាប់ចិត្តបំផុត។

 

Hình Ảnh Trước Sau
  • រូបភាពមុននិងក្រោយ
  • ស្តារមកវិញនូវបណ្តាគុណវិបត្តិរបស់ចង្កា
  • លទ្ធផលស្ថេរភាពជារៀងរហូត
  • សុវត្ថិភាពហើយអត់មានបាតុភាព
  • អត់ទុកនូវស្លាកស្នាមកែសម្ផស្ស, ចង្កាស្អាតធម្មជាតិ

 

Hỏi Đáp

តើថែទាំដូចម្តេចក្រោយពេលដាក់ចង្កា V-line ?

  • ក្រោយពេលវះកាត់នឹងកើតមាននូវស្ថានភាពហើមនិងឈឺចាប់បន្តិចបន្តួច, នេះគឺធម្មតាទេ សូមមិត្រស្ងប់ចិត្ត វេជ្ជបណ្ឌិតនឹងឲ្យមិត្រលេបថ្នាំកាត់បន្ថយការឈឺចាប់, ប្រឆាំងនឹងការរលាក។
  • តំបន់ចង្កានឹងបានបង់រុំក្នុងរយៈពេលពី៥-៧ថ្ងៃដំបូង, មិត្រកុំដោះបង់តាមចិត្ត គឺត្រូវ
    អនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត។
  • ខ្ពុរមាត់ជាមួយទឹកអំបិលក្រោយពេលបរិភោគ ដើម្បីស្នាមរបួសនៃការវះកាត់ញាត់ចង្កាបានជ្រះ ហើយជៀសវាងការជ្រាបមេរោគ។
  • មិត្រគួរតែបរិភោគនូវអាហារទន់ដូចជាបបរឬក៏សម្ល, ទឹកក្រឡុក។ល។ អាចចែកចេញជាច្រើនពេលបរិភោគ, ចែកចេញជាច្រើនពេលតូចៗ។
  • កុំបរិភោគនូវបណ្តាប្រភេទអាហារដូចស៊ុត, របស់សមុទ្រ, ត្រកួន, ដំនើបជាដើម ដើម្បីស្នាមរបួសឆាប់បានជា ហើយអត់ទុកនូវស្នាមអាក្រក់។
  • កុំចលនាខ្លាំងត្រង់តំបន់ចង្កាដូចជាប៉ះពាល់, សើចខ្លាំង ទំពាររបស់រឹង។ល។ ពេលដែលចង្កាមិនទាន់ស្ថេរភាព។ ពេលចេញទៅក្រៅមិត្រកុំភ្លចពាក់ម៉ាសសុខាភិបាលដើម្បីការពារ។

 

ដាក់ចង្កា V-line នៅទីណាស្អាតហើយសុវត្ថិភាព?

ការស្វែងរកនូវអាសយដ្ឋានមួយសម្រាប់អនុវត្តញាត់ចង្កា V-line មានប្រិយភាព ជាតម្រូវការមួយយ៉ាងចាំបាច់របស់មនុស្សគ្រប់រូប។ ដូច្នេះហើយ, មន្ទីរពេទ្យកែសម្ផស្សង៉ុកភូ តែងតែឈានមុខក្នុងការផ្ទេរជូននូវបច្ចេកវិទ្យាជឿនលឿនបំផុតពីប្រទេសកូរ៉េ ដើម្បីនាំមកនូវគុណភាពសេវាកម្មល្អបំផុតជូនដល់អតិថិជនគ្រប់រូប។ រួមជាមួយកងជួរវេជ្ជបណ្ឌិតមានវិជ្ជាជីវៈជួរមុខក្នុងវិស័យវះកាត់កែសម្ផស្ស, សេវាកម្មញាត់ចង្កា V-line នៅមន្ទីរពេទ្យកែសម្ផស្សង៉ុកភូ ឆ្លើយតបគ្រប់សព្វនូវបណ្តាស្តង់ដារសុវត្ថិភាព ដើម្បីនាំមកនូវប្រសិទ្ធភាពកែសម្ផស្សយូរអង្វែងជាមួយបណ្តាស្តង់ដារៈ

·         បច្ចេកវិទ្យាជឿនលឿនៈ បច្ចេកទេសញាត់ចង្កា V-line ជាបច្ចេកវិទ្យាថ្មីបំផុតពីប្រទេសកូរ៉េ ហើយទំនើបបំផុតនាពេលបច្ចុប្បន្ននេះ ដើម្បីនាំមកនូវលទ្ធផលស្អាតបំផុត។

·         គុណភាពសេវាកម្មល្អបំផុតៈ មន្ទីរពេទ្យកែសម្ផស្សង៉ុកភូ ធានានាំមកជូនអតិថិជននូវសេវាកម្ម​ល្អបំផុតតាំងពីមុនពេល, ក្នុងពេលនិងក្រោយពេលវះកាត់ ដើម្បីនាំមកនូវការគាប់ចិត្តបំផុតជូនដល់អតិថិជន។

·         ធានាសុវត្ថិភាពៈ បច្ចេកទេសញាត់ចង្កា V-line ​រក្សាបាននូវលទ្ធផលស្អាតស្ថេរភាពជារៀងរៀងរហូត ហើយសុវត្ថិភាព។

មកកាន់មន្ទីរពេទ្យកែសម្ផស្សង៉ុកភូ, អតិថិជនឹងទទួលបាននូវអារម្មណ៍ថាការស្ទាត់ជំនាញក្នុងអាកប្បកិរិយាបម្រើការ, ថែទាំអតិថិជន ដើម្បីអាចនាំមកនូវលទ្ធផលល្អបំផុត, តែតតែផ្គាប់ចិត្តអតិថិជន

ញាត់ចង្កា V-line តើប៉ុន្មានថ្ងៃបាត់ហើម?

តាមវេជ្ជបណ្ឌិតទាំងឡាយឲ្យដឹង, ដាក់ចង្កា V-line ជាការវះកាត់ប៉ះពាល់ដល់ខាងក្នុងនៃតំបន់ភ្នាសរំអិល ហើយដើម្បីបាត់ហើម គឺត្រូវការពី៣ដល់៥ថ្ងៃ បន្ទាប់ពីអនុវត្តហើយរួច។ ស្ថិតលើធាតុក៏ដូចជារបៀបថែទាំនៃមនុស្សម្នាក់ៗ ពេលវេលានេះ នឹងខ្លីមកវិញ។ ក្រោយពេលដាក់ចង្កាបាន៧ថ្ងៃនឹងបានកាត់ចេស ជួនកាលក៏មានករណីប្រើប្រាស់ចេសរលាយចូលសាច់។ បន្ទាប់ពីកាត់ចេសហើយ ដូចជាអស់ហើម ហើយស្អាត។

តើញាត់ចង្កាមានឥទ្ធិពលដល់សុខភាពដែរអត់?

បច្ចេកទេសដាក់ចង្កា V-line ក្រោមជំនួយការនៃប្រព័ន្ធម៉ាស៊ីនទំនើប, ការថែទាំដោយអស់ពីចិត្តបន្ទាប់ពីវះកាត់។ ដូច្នេះហើយ, វិធីសាស្រនេះធានាអត់ឈឺ ហើយក៏អត់មានឥទ្ធិពលអាក្រក់ដល់សុខភាពដែរ។ ពិសេសជាងនេះទៀត, នៅមន្ទីរពេទ្យកែសម្ផស្ស្ង៉ុកភូ តែងតែមានវេជ្ជបណ្ឌិតជាច្រើនរូប ពិនិត្យសុខភាពជូនមុនពេលអនុវត្ត ដើម្បីធានាសុវត្ថិភាព ដូច្នេះហើយមិត្រពិតជាស្ងប់ចិត្តពេលកែសម្ផស្ស។

 

តើដាក់ចង្កា V-line មានស្នាមដែរអត់?

អាស្រ័យអនុវត្តបច្ចេកទេសទំនើបនិងជឿនលឿនបំផុតសព្វថ្ងៃ គឺក្នុងដំណាក់កាលដាក់ចង្កាទាំងមូល នឹងបានអនុវត្តខាងក្នុងនៃក្រអូងមាត់, វេជ្ជបណ្ឌិតនឹងឆូតមួយផ្លូវតូចប្រមាណ1 - 2cm  ត្រង់ភ្នាសរំអិលបបូរមាត់ក្រោម, បន្ទាប់មកជ្រើសនូវសារធាតុញាត់ ដើម្បីដាក់ចូលទៅ ហើយដេរស្នាមរបួសដោយចេសកែសម្ផស្ស។ ព្រោះតែផ្លូវវះស្ថិតនៅក្នុងមាត់ ដូច្នេះហើយបានជាអត់ទុកនូវស្នាម, ធានាប្រសិទ្ធភាពកែសម្ផស្សដ៏អស្ចារ្យ។

 

 

background

How We Work!

Quy Trình Thực Hiện Dịch Vụ.

Initial Examination and Consultation

Conducting Health Check And Performing Cosmetic Services

Step 03

Post-Operative Care

Step 04