background

ផ្លុំចិញ្ចើមបំបែកម្សៅ

បាញ់ចិញ្ចើមដោយភ្នែកដោយពង្រាយម្សៅតាមបច្ចេកវិទ្យាកូរ៉េ ជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ដោយប្រើទឹកខ្មៅស្អាតដូចធម្មជាតិដែល ត្រូវបានស្រង់ចេញពីឱសថជាមួយនឹងការបង្កើតស្នាមចិញ្ចើម ភ្នែកទន់បេបធម្មជាតិហើយនោះបានក្លាយជានិន្នាការថ្មី និងត្រូវបានបងប្អូនស្ត្រីភាគច្រើនជ្រើសរើស ។ដំណោះស្រាយយ៉ាងល្អឥតខ្ចោះដើម្បីកែសម្រួលអោយចិញ្ចើមបាន រង្វើល ភ្លាវ អាចជួយស្ត្រីជាម្ចាស់ នៃ ចិញ្ចើមភ្នែកមួយគូស្អាតបែបធម្មជាតិដោយមិនចាំបាច់តុបតែងមុខខ្លួនឯង។
blog image
ឧទ្ទេសនាម

ផ្លុំចិញ្ចើមបំបែកម្សៅបច្ចេកវិទ្យាកូរ៉េថ្មីបំផុតនាឆ្នាំ២០១៩ ជាការគួបផ្សំដ៏អស្ចារ្យជាមួយទឹកថ្នាំស្អាតធម្មជាតិ បានចម្រាញ់ចេញពីឱសថរុក្ខជាតិ រួមនឹងការបង្កើតរាងចិញ្ចើមទន់ល្មើយធម្មជាតិ បានក្លាយជានិន្នាការថ្មី និងបានបងប្អូននារីជាច្រើនជម្រើស។​ ដំណោះ​ស្រាយល្អឥតខ្ចោះសម្រាប់ជម្នះនូវស្ថានភាពចិញ្ចើមស្តើង ស្លេកពណ៌ ជួយឲ្យបងប្អូនកម្មសិទ្ធិនូវចិញ្ចើមមួយគូស្អាតបែបធម្មជាតិ ដោយអត់ត្រូវការតុបតែងឡើយ។

Phun mày tản bột

Phương Pháp

ផ្លុំចិញ្ចើមបំបែកម្សៅគឺជាអ្វី?

ផ្លុំចិញ្ចើមបំបែកម្សៅ ជាវិធីសាស្រ្តគួបផ្សំរវាងបច្ចេកទេសប៉ាក់រោមចិញ្ចើម និងការប្រើប្រាស់ម្សៅ ដើម្បីទទួលបាននូវរោមចិញ្ចើមមួយគូត្រូវតាមស្នាមដែលបំណងប្រាថ្នា នៅតែទន់ល្មើយ ធម្មជាតិបំផុត។ នេះគឺមួយក្នុងចំណោមវិធីសាស្រ្តកែសម្ផស្សដែលបានបងៗ ប្រើប្រាស់
នាពេលសព្វថ្ងៃនេះ។ បច្ចេកវិទ្យានេះ ជួយមិត្រកម្មសិទ្ធិនូវរោមចិញ្ចើមស្អាតបែបធម្មជាតិបំ ផុត។

Phun mày tản bột

Ưu Điểm

ចិញ្ចើមួយគូយ៉ាងច្បាស់ ស្អាតធម្មជាតិ

ផ្លុំចិញ្ចើមបំបែកម្សៅគឺជាបែបផែនមួយសម្រាប់កែសម្រស់ខុសពីសាក់មុននេះ។ ផ្លុំចិញ្ចើមតាមបច្ចេកវិទ្យាកូរ៉េផ្តល់នូវលទ្ធផលពិតជាធម្មជាតិ។ ផ្លុំចិញ្ចើមបំបែកម្សៅ ជាការគួបផ្សំរវាងបច្ចេកទេសផ្លុំប៉ាក់ និងបច្ចេកទេសបំបែកម្សៅ ជួយឲ្យផ្លូវចិញ្ចើមយ៉ាងច្បាស់ ធម្មជាតិ។

ប្រសិទ្ធភាពយូរអង្វែង

បច្ចេកទេសផ្លុំចិញ្ចើមជាមួយការប៉ះពាល់នៃម្ជុលដ៏តូចនាំថ្នាំចូលទៅក្នុងស្បែក ហើយប្រើប្រាស់​នូវទឹកថ្នាំដែលចម្រាញ់ពីឱសថរុក្ខជាតិប្រើប្រាស់បានយូរ ដូច្នេះហើយបន្ទាប់ពីផ្លុំចិញ្ចើមនឹងរក្សាបាននូវស្នាមស្អាតស្ថេរភាពយូរអង្វែង។

សុវត្ថិភាពឲ្យស្បែក

ផ្លុំចិញ្ចើមបំបែកម្សៅបានអនុវត្តនៅក្នុងបន្ទប់អត់មានមេរោគ ទឹកថ្នាំប្រឆាំងនឹងអុកស៊ីតកម្ម ឧបករណ៍ក៏បានសម្លាប់មេរោគមុនបេលប្រើសម្រាប់អតិថិជនម្នាក់ៗ ដូច្នេះ ធានាសុវត្ថិភាពជូនអតិថិជន អត់រមាសស្បែក អត់បង្កការពិបាកទ្រាំ ឬក៏ប្តូរពណ៌ឡើយ។ 

ស្អាតភ្លាមបន្ទាប់ពីអនុវត្តហើយរួច

បច្ចេកទេសផ្លុំចិញ្ចើមបំបែកម្សៅឆ្លើយតបនូវតម្រូវការរបស់អតិថិជនគ្រប់រូប ពីព្រោះប្រសិទ្ធភាពភ្លាមៗ ស្អាតធម្មជាតិភ្លាម បន្ទាប់ពីអនុវត្តហើយរួច អតិថិជនអត់ត្រូវការបង់ពេលសម្រាកឡើយ។

 

Phun mày tản bột

Chỉ Định

តើករណីណាត្រូវការអនុវត្តផ្លុំចិញ្ចើមបំបែកម្សៅ?

  •             ចិញ្ចើមមួយគួស្តើង ស្លេកពណ៌
  •             ករណីដែលធ្លាប់បានផ្លុំចិញ្ចើមតែមិនទាន់សម្រេចបាននូវលទ្ធផល
  •             ករណីចង់បង្កើតរាងចិញ្ចើមថ្មីតាមជំនោរចិត្ត។

Phun mày tản bột

Quy Trình

ប្រឹក្សាជូនអតិថិជន

អ្នកជំនាញផ្លុំសាក់នឹងពិនិត្យពីស្ថានភាពចិញ្ចើមនាពេលបច្ចុប្បន្ន ឆ្លងតាមរយៈនោះនឹងកំណត់ពីលក្ខណៈនៃផ្ទៃមុខ ដើម្បីជ្រើសយកនូវរាងចិញ្ចើមធ្វើយ៉ាងណាសមស្របបំផុតសម្រាប់អតិថិជនគ្រប់រូប។

គូររាងចិញ្ចើមថ្មី

យោងលើលក្ខណៈផ្ទៃមុខនៃមនុស្សម្នាក់ៗ អ្នកជំនាញនឹងគូរនូវរាងចិញ្ចើមថ្មី ធ្វើយ៉ាងណាឲ្យសមបំផុត ដើម្បីកំណត់នូវរូបរាងចិញ្ចើម មុនពេលអនុវត្តផ្លុំចិញ្ចើម។

បង្កគ្មានអារម្មណ៍ត្រង់តំបន់ចិញ្ចើម

តំបន់ចិញ្ចើមនឹងបានធ្វើឲ្យស្ពឹកនៅហ្នឹងកន្លែង ពីព្រោះពេលដំណើរការផ្លុំចិញ្ចើមនឹងអត់ឈឺ ឬពិបាកទ្រាំឡើយ។

ដំណើរការផ្លុំចិញ្ចើមបំបែកម្សៅ

ដំណើរការអនុវត្តផ្លុំចិញ្ចើមបំបែកម្សៅ បានអនុវវត្តក្នុងរយៈពេលប្រមាណ៦០នាទី។ បច្ចេកទេសផ្លុំចិញ្ចើមបំបែកម្សៅ ជាការគួបផ្សំបច្ចេកទេសផ្លុំចិញ្ចើមនិងបច្ចេកទេសកិនម្សៅយ៉ាងហ្មត់ ជួយបង្កើតបាននូវស្នាមស្អាតធម្មជាតិឲ្យចិញ្ចើមមួយគូយ៉ាងច្បាស់។

ណែនាំរបៀបថែទាំនៅហ្នឹងផ្ទះ

បន្ទាប់ពីអនុវត្តផ្លុំចិញ្ចើមបំបែកម្សៅហើយរួច អតិថិជននឹងបានណែនាំពីរបៀបថែទាំនៅហ្នឹងផ្ទះ ដើម្បីសម្រេចបាននូវលទ្ធផលកែសម្ផស្សខ្ពស់បំផុត។

 

Hình Ảnh Trước Sau

រូបភាពមុននិងក្រោយ

  •             ផ្លុំចិញ្ចើមបំបែកម្សៅឲ្យចិញ្ចើមមួយគូទន់ល្មើយ ធម្មជាតិ។
  •             នាំមកនូវរាងចិញ្ចើមយ៉ាងច្បាស់ រង្វង់មុខកាន់តែល្អឥតខ្ចោះ។
  •             ជម្នះនូវស្ថានភាពខ្វះចិញ្ចើម ចិញ្ចើមស្លេក ស្តើង បាត់ត្រង់ក្បាលនិងកន្ទុយ។
  •             ពណ៌សម្បុរនិងរាងរោមចិញ្ចើមស៊ីវិល័យ សមស្របជាមួយអតិថិជនគ្រប់វ័យ។
  •             ពណ៌ជាប់បានយូរ ក្រហើរពណ៌។

 

 

Hỏi Đáp

ផ្លុំចិញ្ចើមបំបែកម្សៅរក្សាបានរយៈពេលប៉ុន្មាន?

តាមបណ្តាអ្នកជំនាញខាងផ្លុំសាក់កែសម្ផស្ស រយៈពេលរក្សាផ្លុំចិញ្ចើមបំបែកម្សៅគឺពី២-៣ឆ្នាំ ស្ថិតលើធាតុនៃមនុស្សម្នាក់ៗ។

តាមធម្មតារយៈពេលផ្លុំចិញ្ចើមបំបែកម្សៅឡើងពណ៌ត្រូវស្តង់ដារ ធម្មជាតិ និងរក្សាបានយូរអង្វែង នឹងឆ្លងកាត់នូវបណ្តាដំណាក់កាលៈ

ដំណាក់កាលរបកស្រកានិងឡើងពណ៌ៈ៣-៤ថ្ងៃ

តាមបណ្តាអ្នកជំនាញផ្លុំសាក់ បន្ទាប់ពីផ្លុំបំបែកម្សៅភ្លាម រោមចិញ្ចើមមើលទៅឃើញថាដិត មានកន្លែងខ្លះក្រហមខ្វះធម្មជាតិ។ ក៏ប៉ុន្តែ នេះជាបាតុភាពពិតជាធម្មតា វានឹងបាត់អស់ បន្ទាប់ពីប្រមាណ១ម៉ោងក្រោយ។ ក្នុងពេលនោះ ពណ៌ទឹកថ្នាំរោមចិញ្ចើមនិងឡើងពណ៌ត្រូវស្តង់ដារ បន្ទាប់ពីរបកអស់ស្រកា។ ដើម្បីទទួលបាននូវលទ្ធផលល្អបំផុត ចិញ្ចើមស្អាតធម្មជាតិបំផុត ក្នុងរយៈពេលស្បែករបកបន្ទាប់ពីផ្លុំសាក់ បងប្អូននារីយើងសូមកុំបកស្រកាតាមចិត្ត ទុកឲ្យវា
របក​ដោយខ្លួនឯង។

ដំណាក់កាល ឡើងពណ៌បែបធម្មជាតិៈ ៣-៤សប្តាហ៍

បន្ទាប់ពីស្រទាប់ស្រការបកអស់ ពណ៌រោមចិញ្ចើមនឹងព្រាលបន្តិច ហើយបណ្តើរៗកាន់តែធម្មជាតិ។ រយៈពេលរោមចិញ្ចើមស្ថេរភាព ធម្មជាតិក្នុងរយៈពេលប្រមាណពី៣-៤សប្តាហ៍។

ដំណាក់កាលរក្សាបានៈ ២-៣ឆ្នាំ

តាមធម្មតារោមចិញ្ចើមនឹងរក្សាបានពី២-៣ឆ្នាំ បើសិនជាធាតុស្ថេរភាព ការថែទាំសមស្រប។ ក៏ប៉ុន្តែ មានករណីជាច្រើនដែលមានបច្ចេកទេសល្អ ទឹកថ្នាំមានគុណភាព អាចរក្សាបានពី៣-៥ឆ្នាំ ឬក៏ច្រើនជាងទៀត។

ផ្លុំបំបែកម្សៅគួរនឹងបរិភោគនូវអ្វី ហើយថែទាំយ៉ាងដូចម្តេច?

គួរបរិភោគនូវអាហារសម្បូរដោយ protein មាននៅក្នុងសាច់ជ្រូក ទឹកដោះ ធញ្ញជាតិ ឬបណ្តាភេសជ្ជៈសម្បូរដោយជាតិបំប៉ន សម្រាប់ផ្តល់នូវថាមពលឲ្យរាងកាយ ជៀសវាងស្ថានភាពថមថយកម្លាំងៈ

បណ្តាប្រភេទបន្លែមើមមាន vitamin ច្រើន

  •             បំពេញបន្ថែមនូវ vitamin C ដើម្បីពណ៌រោមចិញ្ចើមឡើងស្អាតជាង ហើយតំបន់ស្បែកដែលរងរបួសជាសះយ៉ាងឆាប់។
  •             ពិសាទឹកឲ្យបានច្រើន ដើម្បីជួយឲ្យស្នាមផ្លុំឆាប់បានជា ហើយកាត់បន្ថយការហើម។

ដើម្បីមានរាងរោមចិញ្ចើមស្អាតបែបធម្មជាតិបំផុត ក្រោយពេលផ្លុំរោមចិញ្ចើមមិត្រត្រូវយកចិត្តទុកដាក់នូវប្រការមួយចំនួនៈ

មិនទុកឲ្យរោមចិញ្ចើមប៉ះផ្ទាល់ជាមួយទឹក បើប៉ះជាមួយទឹក គឺទឹកថ្នាំនឹងព្រាល ហើយឥទ្ធិពលដល់គុណភាពចិញ្ចើមទៅថ្ងៃក្រោយ។

ពុំគួរមានការចលនាទៅលើរោមចិញ្ចើម ដើម្បីរោមចិញ្ចើមរបកដោយខ្លួនឯង។

អនាម័យរោមចិញ្ចើមត្រូវរបៀប តាមការណែនាំរបស់អ្នកជំនាញ។

បន្ទាប់ពីផ្លុំចិញ្ចើមបាន១ខែ មិត្រកុំតុបតែងទៅលើតំបន់នៃរោមចិញ្ចើម បើមិនដូច្នោះទេ វានឹងបង្កនូវឥទ្ធពលបន្ទាប់ពីជាសះទាំងស្រុង។

ការខុសប្លែករវាងផ្លុំចិញ្ចើមបំបែកម្សៅនិងឆ្លាក់ចិញ្ចើមគឺអ្វី?

ផ្លុំចិញ្ចើមបំបែកម្សៅ គឺបណ្តាអ្នកជំនាញនឹងប្រើប្រាស់នូវឧបករណ៍ឯកទេសមួយមានបំពាក់ដោយម្ជុលពិសេស ហ្មត់ចត់គូរនូវរាល់សរសៃរោមចិញ្ចើមតាមបណ្តោយទិសទៅកាន់ចុងកន្ទុយភ្នែក។

ផ្លុំចិញ្ចើមបំបែកម្សៅ គឺជាបែបផែនគួបផ្សំរវាងការផ្លុំប៉ាក់រោមចិញ្ចើមដោយឧបករណ៍ឯកទេសនិងការប្រើប្រាស់ម្សៅបំបែក ដើម្បីមានចិញ្ចើមមួយគូតាមស្នាមដែលចង់បាន ស្អាតធម្មជាតិសមជាមួយនឹងស្នាមនៃផ្ទៃមុខ។

ឆ្លាក់ចិញ្ចើម គឺអ្នកជំនាញប្រើប្រាស់នូវឧបករណ៍មួយដូចកូនកាំបិតមួយតូច ឆ្លាក់រាល់សរសៃរោមចិញ្ចើមឆ្លាស់គ្នាជាមួយនឹងរោមចិញ្ចើមពិត ហើយចុងបញ្ចប់ គឺបណ្តាអ្នកជំនាញនឹងលាបក្រមួនពណ៌សម្រាប់បង្កើតសរសៃ ពេលដែលជ្រាបចូលអង្គភាពស្បែក ពណ៌សម្បុរនឹងចូលគ្នាតែមួយគត់ ជាមួយរោមចិញ្ចើមពិត។

Phun mày tản bột

ផ្លុំចិញ្ចើមបំបែកម្សៅតើឈឺដែរអត់?

ផ្លុំចិញ្ចើមបំបែកម្សៅពិតជាអត់ឈឺ ពីព្រោះបច្ចេកវិទ្យាផ្លុំប៉ាក់នាពេលសព្វថ្ងៃនេះ បានកែឲ្យ​ប្រសើរឃើញច្បាស់ ជួយកម្ចាត់បានទាំងស្រុងនូវគុណវិបត្តិរបស់បណ្តាវិធីសាស្រ្តចាស់ ពេលដែលប្រើប្រាស់ម៉ាស៊ីនអេឡិចត្រូនិចមានបំពាក់ដោយម្ជុលឯកទេស គ្រាន់តែឆ្លងកាត់ស្រាលលើផ្ទៃស្បែក ជួយកាត់បន្ថយដំណាក់កាលអនុវត្តចុះនៅត្រឹមតែ1/3 មិនធ្វើឲ្យហើម ឈឺផ្សា ចេញឈាម។ ពិសេស មុនពេលអនុវត្ត អ្នកជំនាញនឹងផ្អាប់ថ្នាំស្ពឹកធានាអតិថិជនអត់មានអារម្មណ៍ពិបាកទ្រាំណាទាំងអស់ ក្នុងដំណាក់កាលផ្លុំប៉ាក់រោមចិញ្ចើម។

ផ្លុំចិញ្ចើមបំបែកម្សៅតើឃើញចាស់ហើយកាចឬទេ?

មានបងប្អូននារីជាច្រើនបារម្ភពេលផ្លុំចិញ្ចើមគឺចាស់ ហើយមើលឃើញមុខកាចជាង គឺមកពីជ្រើសខុសបច្ចេកវិទ្យាផ្លុំប៉ាក់ ថ្វីដៃអ្នកជំនាញនៅអន់ ហើយជ្រើសនូវទឹកថ្នាំផ្លុំសាក់អត់សម
ស្រប។

នៅមន្ទីរពេទ្យកែសម្ផស្សង៉ុកភូនាពេលសព្វថ្ងៃនេះ កំពុងប្រើប្រាស់នូវបច្ចេកវិទ្យាផ្លុំចិញ្ចើមជាមួយបច្ចេកទេសថ្មី ក្បាលម្ជុលផ្លុំសាក់នឹងបង្កើតបាននូវស្នាមដ៏ប្រណីតតាមទម្រង់នៃសរសៃរោមចិញ្ចើមចុះដល់ចុងភ្នែក បង្កើតបាននូវបណ្តាសរសៃរោមចិញ្ចើមទន់ល្មើយធម្មជាតិដូចពិត។ មិនតែប៉ុណ្ណោះ តារាងពណ៌ផ្លុំយ៉ាងសម្បូរបែប អ្នកជំនាញនឹងជម្រើសស្ថិតលើពណ៌ស្បែក ពណ៌សក់ វ័យ និងជំនោរចិត្តរបស់មិត្រ ដើម្បីប្រឹក្សានិងជួយមិត្រសម្រេចបាននូវពណ៌ផ្លុំប៉ាក់រោមចិញ្ចើមសមស្របបំផុត អត់បារម្ភថាចាស់។

Phun mày tản bột

background

How We Work!

Quy Trình Thực Hiện Dịch Vụ.

Initial Examination and Consultation

Conducting Health Check And Performing Cosmetic Services

Step 03

Post-Operative Care

Step 04